Edward Jenner គឺជាអ្នកវិទ្យាសាស្ត្រ និងជាគ្រូពេទ្យ។ គាត់គឺជាអ្នករកឃើញ និងបង្កើតវ៉ាក់ស៊ាំការងារជំងឺអុតធំមុនដំបូងគេ។
អស់ពេលជាច្រើនសតវត្សន៍មកហើយ ពិពភលោកត្រូវបានយារយី និងក្តោបក្តាប់ដោយជំងឺកាចសាហាវ ដូចជាជំងឺអុតធំ (smallpox)។ ដោយសារតែជំងឺនេះ អ្នកជំងឺទាំងអស់មានការឈឺចាប់ដោយសារការរោលកន្ទាល និងក្រោយមកវិវត្តន៍ទៅជាពងបែកមានទឹក។ ប៉ុន្តែគ្មានវិធីណាសោះឡើងក្នុងការកាត់បន្ថយឥទ្ធិពលរបស់ជំងឺនេះ។ នៅអំឡុងចុងសតវត្សន៍ទី១៨ ប្រជាជននៅក្នុងទ្វីបអ៊ឺរុបជិតកន្លះលាននាក់បានស្លាប់ដោយសារជំងឺជារៀងរាល់ឆ្នាំ ហើយចំនួន ១ភាគ៣នៃអ្នកជំងឺទាំងអស់ដែលពិការភ្នែកដោយសារជំងឺ គឺបណ្តាលមកពីជំងឺអុតធំ។ នៅសតវត្សន៍ទី ១៧ ប្រជាជនអឺរុបបានអនុវត្តន៍ការព្យាបាល ដោយការចាក់ថ្នាំការពារ ហើយការចាក់ថ្នាំការពារទុកជាមុននេះ ត្រូវបានប្រើប្រាស់ជាច្រើនសតវត្សន៍មកហើយនៅតំបន់អាស៊ី។ ស្បែករបស់អ្នកជំងឺដែលកើតជំងឺអុតធំ មានស្នាមប្រេះ ហើយមុខរបួសរឹតដោយក្រមរ បើអ្នកជំងឺនោះ ពុំសូវវាលរាលដាលខ្លាំង។ ពេលខ្លះមានករណីស្រាលកើតឡើងដោយសារតែអ្នកជំងឺមានប្រព័ន្ឋស៊ាំសំរាប់ការពារមេរោគ ប៉ុន្តែជារឿយៗរបួស ឬក៏ពងបែកនៅលើស្បែកអ្នកជំងឺនឹងវិវត្តន៍ទៅជាព៌ណត្នោត ហើយរីករាលដាលខ្លាំង។ ដូច្នេះហើយ មនុស្សរាប់លាននាក់នៅតែបន្តស្លាប់ដោយសារជំងឺទៀត។
នៅពេលដែល លោក Edward Jenner បានចាកចេញពីទីក្រុងឡុង និងធ្វើការអនុវត្តន៍ដោយផ្ទាល់នៅក្នុងភូមិមួយនៃតំបន់ Berkeley ក្នុងស្រុក Gloucestershire (ស្ថិតនៅភាពខាងជើងឆៀងខាងលិចនៃប្រទេសអង់គ្លេស) ក្នុងឆ្នាំ១៧៧៣ គាត់បានប្តេជ្ញាចិត្តថានឹងរកវិធីសំរាប់ព្យាបាល ជំងឺអុតធំនេះ។ គំរូនៃជំងឺអុតធំកាន់តែច្រើនបានបង្កើតឡើង នៅពេលដែលគាត់បានឃើញអ្នកជំងឺច្រើន និងមានស្ថានភាពជំងឺផ្សេងៗគ្នា។ អ្នករឹកយកទឹកដោះជាច្រើន (milkmaid) ដែលបានមកមើលការអនុវត្តន៍ដោយផ្ទាល់របស់គាត់ គឺមិនមានការបៀតបៀនដោយជំងឺអុតធំនោះទេ។ ការស៊ើបអង្គេតបន្ថែមបានបង្ហាញថា ពួកគាត់ទាំងអស់នោះមានឱកាសម្តង ឬក៏ច្រើនក្នុងការឆ្លងជំងឺរោគគោ (Cowpox គឺជាប្រភេទជំងឺស្បែកម្យ៉ាងដែលបង្កឡើងដោយវីរុសឈ្មោះថា cowpox)។ វាបានធ្វើឪ្យEdward Jennerមានពន្លឺខ្លះដែរថា ប្រសិនជាជំងឺរោគគោនេះអាចចំលងពីមនុស្សម្នាក់ទៅម្នាក់ទៀត ដូច្នេះកោសិការជំងឺផ្សេងប្រហែលអាចការពារ នឹងទប់ស្កាត់ការវិវត្តន៍ដ៍គ្រោះថ្នាក់នៃជំងឺអុតធំ។
វ៉ាក់ស៊ាំជំងឺអុតធំ។ មុនពេលមិនទាន់មានវ៉ាក់ស៊ាំនេះ ប្រជាជននៅអ៊ឺរុបជិតកន្លះលាននាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺនេះ។
ការអនុវត្តន៍ទាំងប៉ុន្មានបានទទួលការចាប់អារម្មណ៍ជាច្រើន ដូច្នេះលោក Jenner ក៏បានសំរេចចិត្តសាកល្បងធ្វើតេស្តគំនិតរបស់គាត់។ ប៉ុន្តែដើម្បីធ្វើតេស្តគំនិតទាំងនេះ គាត់ត្រូវការអ្នកស្ម័គ្រចិត្តមួយចំនួន។ អ្នកជំងឺរបស់គាត់ម្នាក់ក្នុងចំណោមអ្នកជំងឺជាច្រើនទៀតគឺជាអ្នករឹតយកទឹកដោះគោម្នាក់ឈ្មោះ Sarah Nelmes ដែលមានជំងឺរោគគោនេះ។ នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ១៧៩៦ លោក Jenner ប្រមូលយកវត្ថុរាវដែលចេញមកពីពងបែករបស់អ្នកជំងឺ ហើយបានបញ្ជូលវាទៅក្នុងខ្លួនរបស់ James Phipps ដែលត្រូវជាកូនប្រុសរបស់ អ្នកថែសួរច្បារនៅផ្ទះរបស់លោក Jenner ពី ឬបីខែក្រោយមក នៅថ្ងៃទី១ ខែកក្តដា គាត់បានធ្វើឪ្យកុមារម្នាក់នោះកើតជំងឺរោគគោនោះដែរ។
វាគឺជារឿងដ៍គ្រោះថ្នាក់ក្នុងការធ្វើបែបនេះ ប៉ុន្តែកុមារម្នាក់នេះនឹងអាចប្រាប់ពីអាការៈ និងដំណើរនៃជំងឺនេះ ហើយគាត់បានក្លាយជាអ្នកទទួលបានវ៉ាក់សាំងមុនគេរបស់ពីភពលោក ឈ្មោះថា Vacca ដែលក្នុងភាសាឡាតាំងមានន័យថា "គោ"។
ភាពប្រថុយប្រថានបានក្លាយជាបញ្ហាធំ ប៉ុន្តែលោក Jenner បានវាយតំលៃអំពីស្ថានភាពអវិជ្ជមាន និងវិជ្ជមាន ហើយបានដឹងថាសក្តានុពលដែលទទួលបានគឺជាលទ្ឋផលដែលគួរទុកចិត្តបាន។
នៅពេលដែលលោក Edward Jenner ចាប់ផ្តើមព្យាបាលប្រជាជនដោយប្រើវ៉ាក់សាំងរោគគោនៅក្នុងវិធានការណ៍សុខភាព គាត់បានបញ្ចប់ និងលុបបំបាត់ចោលនូវមូលហេតុនៃការស្លាប់ប្រជាជន ១ភាគ ៤ក្នុងពិភពលោកដោយសារជំងឺ។
នៅឆ្នាំ ១៧៩៨ លោក Jenner បានផលិតកូនសៀវភៅតូចៗនិយាយអំពីអត្ថប្រយោជន៍នៃថ្នាំបង្ការ ឬវ៉ាក់សាំង។ ប៉ុន្តែវាបានចំណាយជាង ៤០ ឆ្នាំ សម្រាប់ឪ្យគាត់ក្នុងការបញ្ចុះបញ្ចូលរដ្ឋាភិបាលថា ថ្នាំបង្ការគឺជាវិធីដែលឆ្ពោះទៅមុខ។
នៅឆ្នាំ ១៨៤០ អ្នកនយោបាយបានដឹងពីសារៈសំខាន់នៃការសាកល្បងដ៏ជោគជ័យរបស់គ្រូពេទ្យ ហើយ ២ឆ្នាំក្រោយមក ការព្យាបាលជំនឺអុតស្វាយលក្ខណៈសាមញ្ញត្រូវបានហាមគាត់ ចំនែកវ៉ាក់សាំងបានក្លាយជាថ្នាំបង្ការចាំបាច់ និងស្របច្បាប់។
លោក Jenner មិនដែលបានដឹងពិតប្រាកថាតើវ៉ាក់ស៊ាំរបស់គាត់ដំណើរការបែបណាទេនៅក្នុងខ្លួនអ្នកជំងឺ ប៉ុន្តែគាត់ដឹងច្បាស់ថា ការស្រាវជ្រាវរបស់គាត់គឺមានសារៈសំខាន់ ដែលផ្តល់ផលប្រយោជន៍សំរាប់ជីវិតរបស់មនុស្ស។
នៅក្នុងឆ្នាំ ១៩៨០ អង្គការសុខភាពពិភពលោក បានប្រកាសថា ជំងឺអុតធំត្រូវបានព្យាបាលបានទាំងស្រុង។ បច្ចុប្បន្ននេះ ប្រជាជនរាប់លាននាក់នៅលើពិភពលោកត្រូវបានជួយសង្គ្រោះពីការយារយីរបស់ជំងឺច្រើនប្រភេទ តាមរយៈការចាក់វ៉ាក់សាំង៕
CEN
No comments:
Post a Comment