ប្រវត្តិសង្ខេបរបស់វិទ្យាល័យព្រះអង្គឌួង
I-ស្ថានភាពទូទៅ របស់ វិទ្យាល័យព្រះអង្គឌួង ៖
  ១- ទីតាំងភូមិសាស្ដ្រ
![]()  | 
| (ខ្លោងទ្វាវិទ្យាល័យព្រះអង្គឌួងជាប់និងផ្លូវជាតិលេខ១១) | 
នៅពេលគេចេញដំណើរពីភ្នំពេញ ដោយកាត់តាមអ្នកលឿងឆ្ពោះទៅកាន់ទីរួមខេត្ដព្រៃវែង
ជិតដល់ទីរួមខេត្ដ ចំងាយពីរូបសំណាកនាងយួរគួរស្រូវដែលស្ថិតនៅខាង ស្ដាំដៃ
ប្រហែល ១៣០ ម៉ែត្រ គេនឹងឃើញក្លោងទ្វារធំមួយ ដែលខាងលើមានសរសេរជាអក្សរ ធំៗនៅផ្នែកខាងលើថា“ វិទ្យាល័យព្រះអង្គឌួង ”និងមានអក្សរជាភាសាបារាំងនៅផ្នែក
ខាងក្រោមថា “Lyceé Preah Angdoung” ។ វិទ្យាល័យព្រះអង្គឌួង
មានផ្ទៃដីធំទូលាយ ហើយមានអាគារថ្មីចាស់ក្នុងនោះមានអាគារចំណាស់មួយដែលមានជិតដល់ទីរួមខេត្ដ ចំងាយពីរូបសំណាកនាងយួរគួរស្រូវដែលស្ថិតនៅខាង ស្ដាំដៃ
ប្រហែល ១៣០ ម៉ែត្រ គេនឹងឃើញក្លោងទ្វារធំមួយ ដែលខាងលើមានសរសេរជាអក្សរ ធំៗនៅផ្នែកខាងលើថា“ វិទ្យាល័យព្រះអង្គឌួង ”និងមានអក្សរជាភាសាបារាំងនៅផ្នែក
ខាងក្រោមថា “Lyceé Preah Angdoung” ។ វិទ្យាល័យព្រះអង្គឌួង
កំពស់ ២ជាន់ កសាងក្នុងរវាងឆ្នាំ ១៩៥៨។នៅក្នុងឆ្នាំ  ២០០៥ - ២០០៦ សាលាមានអាគារសិក្សាចំនួន ៥ អាគារ  ការិយាល័យ ១  រោងជាង ១ បណ្ណាល័យ១។
ដើម្បីរួមចំណែកសម្រេចទិសដៅ"អប់រំសម្រាប់ទាំងអស់គ្នា "កន្លងមកក្រសួងបាន
សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី តាមរយៈគម្រោងអភិវឌ្ឍន៍អាស៊ី
 (EEQP II ADB.Loan:2122-CAM(SF)) សាងសង់នូវសាលា
ដើម្បីរួមចំណែកសម្រេចទិសដៅ"អប់រំសម្រាប់ទាំងអស់គ្នា "កន្លងមកក្រសួងបាន
សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី តាមរយៈគម្រោងអភិវឌ្ឍន៍អាស៊ី
មធ្យមសិក្សាធនធាននៅតាមរាជធានីខេត្តចំនួន១៨ខ្នង។ក្នុងឆ្នាំ២០០៨  សាលាបានទទួល 
នូវការផ្ដល់នូវអាគារធនធាននេះមួយខ្នង ពីរជាន់ មាន ១៥បន្ទប់ ។  
វិទ្យាល័យព្រះអង្គឌួងជាវិទ្យាល័យមួយដែលធំជាងគេក្នុងខេត្ដមានទីតាំងស្ថិតនៅក្នុង  
ទឹកដីភូមិ ៣សង្កាត់កំពង់លាវ  ក្រុងព្រៃវែង  ខេត្ដព្រៃវែង  ហើយមានផ្ទៃដីសរុប ទំហំ  
៧២,១៨៨ m2 ដែលមានព្រំប្រទល់ ៖
-        ខាងលិច  ទល់នឹងសាលាគរុកោសល្យ និងវិក្រិតការ ហ៊ុនសែន ព្រៃវែង
-        ខាងកើត  ទល់នឹងផ្លូវក្រាលគ្រួសក្រហម
-        ខាងជើង  ទល់នឹងសាលាគរុកោសល្យ និងភូមិភាគ ហ៊ុនសែន ព្រៃវែង
ខ-ឈ្មោះសាលាតាមរបបសង្គម ៖
- ពីឆ្នាំ ១៩៥៥ - ១៩៥៧ សាលាមានឈ្មោះថា  អនុវិទ្យាល័យព្រៃវែង
- ពីឆ្នាំ ១៩៥៧ - ១៩៦៣ សាលាមានឈ្មោះថា  អនុវិទ្យាល័យព្រះអង្គឌួង
- ពីឆ្នាំ ១៩៦៣ - ១៩៧០  សាលាមានឈ្មោះថា  វិទ្យាល័យព្រះអង្គឌួង  ដោយមានរូបស្ដូបមួយតំកល់ បដិមាករ  ស្ដេចព្រះអង្គឌួង
- ពីឆ្នាំ ១៩៧០ - ១៩៧៥  សាលាមានឈ្មោះថា      វិទ្យាល័យព្រៃវែង      ពេលនោះគេក៏បានបំផ្លាញ  រូបបដិមាករស្ដេចព្រះអង្គឌួងចោល
-  ពីឆ្នាំ ១៩៧៥ - ១៩៧៩  សាលានេះបានក្លាយទៅជាមន្ទីរពេទ្យ  របស់ពួកប៉ុលពត
-  ពីឆ្នាំ ១៩៧៩ - ១៩៨០  សាលាបានក្លាយទៅជា  សាលានយោបាយ
-  ពីឆ្នាំ ១៩៨០ - ១៩៨៣  សាលាមានឈ្មោះថា  សាលាកម្រិតទី ២ ព្រៃវែងក្រុង
-  ពីឆ្នាំ ១៩៨៣ - ១៩៨៤  សាលាមានឈ្មោះថា  សាលាកម្រិត ២-៣ ព្រៃវែងក្រុង
- ពីឆ្នាំ ១៩៩១ - ១៩៩៤   សាលាមានឈ្មោះថា  វិទ្យាល័យព្រៃវែងក្រុង
- ពីឆ្នាំ ១៩៩៤ - ដល់បច្ចុប្បន្ន  សាលាមានឈ្មោះថា  វិទ្យាល័យព្រះអង្គឌួង 
គ- សមាសភាពនាយកសាលាពីឆ្នាំ ១៩៥៥ រហូតដល់បច្ចុប្បន្ន ៖
 - ពីឆ្នាំ ១៩៥៥ ដល់ ១៩៥៨    លោក រ៉យដានញ៉ែល (ជនជាតិបារាំង) ជានាយកទី ១
-ពីឆ្នាំ ១៩៥៨ - ១៩៥៩   លោក ទេស  សាវុធ         ជានាយកទី ២
- ពីឆ្នាំ ១៩៥៩ - ១៩៦២  លោក កែប  ផន             ជានាយកទី ៣
-ពីឆ្នាំ ១៩៦២ - ១៩៦៧  លោក កែវ  សុខន           ជានាយកទី ៤
- ពីឆ្នាំ ១៩៦៧ - ១៩៦៨   លោក   ទីវ  អុល            ជានាយកទី ៥
- ពីឆ្នាំ ១៩៦៨ - ១៩៦៩   លោក   សរ  សារុន        ជានាយកទី ៦
- ពីឆ្នាំ ១៩៦៩ - ១៩៧០   លោក ប៉ោង  គីមសឿន  ជានាយកទី ៧
- ពីឆ្នាំ ១៩៧០ – ១៩៧៥ លោក សូរ  មួយឃៀង    ជានាយកទី ៨
- ពីឆ្នាំ ១៩៧៥ - (ចុងឆ្នាំ) លោក អ៊ុក  កែវ              ជានាយកទី ៩
- ពីឆ្នាំ ១៩៧៥ - ១៩៧៩  របបប្រល័យពូជសាសន៍  ប៉ុលពត
- ពីឆ្នាំ ១៩៨០ (ដើមឆ្នាំ)  លោក លី  ផូរ                 ជានាយកទី ១០
- ពីឆ្នាំ ១៩៨០ - ១៩៨១  លោក ប៉ុក  សារុន            ជានាយកទី ១១
- ពីឆ្នាំ ១៩៨១ - ១៩៨៤  លោក  លី  ផូរ                  ជានាយកទី ១២
- ពីឆ្នាំ ១៩៨៤ - ១៩៩៥  លោក ប៊ុន  សេង             ជានាយកទី ១៣
- ពីឆ្នាំ ១៩៩៥ - ២០០០  លោក អ៊ុក  ថូន              ជានាយកទី ១៤
- ពីឆ្នាំ ២០០០ - ២០០៣ លោក ឃួន  សុផល      ជានាយករងក្ដាប់រួមទី១៥
- ពីឆ្នាំ ២០០៣ - ២០០៨ លោកស្រី  ស៊ីប  វណ្ណេ  ជានាយិការក្ដាប់រួមទី១៦
-ពីឆ្នាំ ២០០៩- បច្ចុបន្បន្ន    លោក សេង   លី       ជានាយកទី ១៧ 
គ-ប្លង់វិទ្យាល័យព្រះអង្គឌួង
(ដកស្រង់ពី preahangdoung.blogspot.com )

No comments:
Post a Comment