Thursday, September 26, 2013

វ៉ាក់សាំង​អុតធំ និង​លោក ​អ៊ែដ​វើដ ជេន​នើ​

កុំ​បានតែ​គិត ប៉ុន្តែ​ត្រូវ​ព្យាយាម​ធ្វើ​វា​។ នេះ​គឺជា​ពាក្យសំដី​ដែល​លោក​វេជ្ជបណ្ឌិត​ច​ន ហាន់​ធើ (John Hunter) ដែល​តែងតែ​និយាយ​ដដែលៗ ហើយ​បាន​បញ្ជ្រាប​សំដី​ទាំងនេះ​ឪ្យ​ទៅដល់​វេជ្ជបណ្ឌិត​ហ្វឹកហាត់​ផ្សេងទៀត ដែល​គាត់​គ្រប់គ្រង និង​ណែនាំ​។ ប៉ុន្តែ​មានតែ​បុគ្គលិក​ហ្វឹកហាត់​ដែលមាន​ទេ​ព្យ​កោសល្យ​ម្នាក់​ឈ្មោះ អ៊ែដ​វើដ ជេន​នើ​(Edwar Jenner (​លោក​ក៏​ជា​អ្នកវិទ្យាសាស្ត្រ​ដែរ​) ដែល​ចាំ និង​យកសំដី​ទាំងនេះ​ដាក់​ក្នុង​បេះដូង ហើយក៏​បានចាប់ផ្តើម​កា​រ​ស្រាវជ្រាវ ដែល​ផ្លាស់ប្តូរ​ទាំងស្រុង​ទៅដល់​សុខភាព​របស់​មនុស្ស​។​
Edward Jenner គឺជា​អ្នកវិទ្យាសាស្ត្រ និង​ជា​គ្រូពេទ្យ​។ គាត់​គឺជា​អ្នក​រកឃើញ និង​បង្កើត​វ៉ា​ក់​ស៊ាំ​ការងារ​ជំងឺ​អុតធំ​មុនដំបូង​គេ​។​
​អស់​ពេល​ជាច្រើន​សតវត្ស​ន៍​មកហើយ ពិ​ព​ភ​លោក​ត្រូវបាន​យារ​យី និង​ក្តោប​ក្តាប់​ដោយ​ជំងឺ​កាច​សាហាវ ដូចជា​ជំងឺ​អុតធំ (smallpox)​។ ដោយសារតែ​ជំងឺ​នេះ អ្នកជំងឺ​ទាំងអស់​មានការ​ឈឺចាប់​ដោយសារ​ការ​រោល​ក​ន្ទា​ល និង​ក្រោយមក​វិវត្តន៍​ទៅជា​ពងបែក​មានទឹក​។ ប៉ុន្តែ​គ្មាន​វិធី​ណា​សោះ​ឡើង​ក្នុងការ​កាត់បន្ថយ​ឥទ្ធិពល​របស់​ជំងឺ​នេះ​។ នៅ​អំ​ឡុងចុង​សតវត្ស​ន៍ទី​១៨ ប្រជាជន​នៅក្នុង​ទ្វីប​អ៊ឺ​រុ​ប​ជិត​កន្លះ​លាន​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​ជា​រៀងរាល់ឆ្នាំ ហើយ​ចំនួន ១​ភាគ​៣​នៃ​អ្នកជំងឺ​ទាំងអស់​ដែល​ពិការភ្នែក​ដោយសារ​ជំងឺ គឺ​បណ្តាលមកពី​ជំងឺ​អុតធំ​។ 

​នៅ​សតវត្ស​ន៍ទី ១៧ ប្រជាជន​អឺ​រុ​ប​បាន​អនុវត្តន៍​ការព្យាបាល ដោយ​ការចាក់​ថ្នាំ​ការពារ ហើយ​ការចាក់​ថ្នាំ​ការពារ​ទុកជា​មុននេះ ត្រូវបាន​ប្រើប្រាស់​ជាច្រើន​សតវត្ស​ន៍​មកហើយ​នៅ​តំបន់​អាស៊ី​។ ស្បែក​របស់​អ្នកជំងឺ​ដែល​កើត​ជំងឺ​អុតធំ មាន​ស្នាម​ប្រេះ ហើយ​មុខរបួស​រឹត​ដោយ​ក្រមរ បើ​អ្នកជំងឺ​នោះ ពុំ​សូវ​វាល​រាលដាល​ខ្លាំង​។ ពេលខ្លះ​មាន​ករណី​ស្រាល​កើតឡើង​ដោយសារតែ​អ្នកជំងឺ​មាន​ប្រ​ព័​ន្ឋ​ស៊ាំ​សំរាប់​ការពារ​មេរោគ ប៉ុន្តែ​ជារឿយៗ​របួស ឬក៏​ពងបែក​នៅលើ​ស្បែក​អ្នកជំងឺ​នឹង​វិវត្តន៍​ទៅជា​ព៌​ណ​ត្នោត ហើយ​រីក​រាលដាល​ខ្លាំង​។ ដូច្នេះហើយ មនុស្ស​រាប់លាន​នាក់​នៅតែ​បន្ត​ស្លាប់​ដោយសារ​ជំងឺ​ទៀត​។​

​នៅពេលដែល លោក Edward Jenner បាន​ចាក​ចេញពី​ទីក្រុង​ឡុង និង​ធ្វើការ​អនុវត្តន៍​ដោយផ្ទាល់​នៅក្នុង​ភូមិ​មួយ​នៃ​តំបន់ Berkeley ក្នុងស្រុក Gloucestershire (​ស្ថិតនៅ​ភាព​ខាងជើង​ឆៀង​ខាងលិច​នៃ​ប្រទេស​អង់គ្លេស​) ក្នុង​ឆ្នាំ​១៧៧៣ គាត់​បាន​ប្តេជ្ញាចិត្ត​ថា​នឹង​រក​វិធី​សំរាប់​ព្យាបាល ជំងឺ​អុតធំ​នេះ​។ គំរូ​នៃ​ជំងឺ​អុតធំ​កាន់តែច្រើន​បាន​បង្កើតឡើង នៅពេលដែល​គាត់​បានឃើញ​អ្នកជំងឺ​ច្រើន និង​មាន​ស្ថានភាព​ជំងឺ​ផ្សេងៗ​គ្នា​។ អ្នក​រឹក​យក​ទឹកដោះ​ជាច្រើន (milkmaid) ដែល​បានមក​មើល​ការអនុវត្តន៍​ដោយផ្ទាល់​របស់គាត់ គឺ​មិន​មានការ​បៀតបៀន​ដោយ​ជំងឺ​អុតធំ​នោះទេ​។ ការ​ស៊ើប​អ​ង្គេ​ត​បន្ថែម​បាន​បង្ហាញថា ពួកគាត់​ទាំងអស់នោះ​មានឱកាស​ម្តង ឬក៏​ច្រើន​ក្នុងការ​ឆ្លង​ជំងឺ​រោគ​គោ (Cowpox គឺជា​ប្រភេទ​ជំងឺស្បែក​ម្យ៉ាង​ដែល​បង្កឡើង​ដោយ​វីរុស​ឈ្មោះថា cowpox)​។ វា​បានធ្វើ​ឪ្យ​Edward Jenner​មាន​ពន្លឺ​ខ្លះ​ដែរ​ថា ប្រសិនជា​ជំងឺ​រោគ​គោ​នេះ​អាច​ចំលង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត ដូច្នេះ​កោសិការ​ជំងឺ​ផ្សេង​ប្រហែល​អាច​ការពារ នឹង​ទប់ស្កាត់​ការវិវត្តន៍​ដ៍​គ្រោះថ្នាក់​នៃ​ជំងឺ​អុតធំ​។​

វ៉ា​ក់​ស៊ាំ​ជំងឺ​អុតធំ​។ មុនពេល​មិនទាន់មាន​វ៉ា​ក់​ស៊ាំ​នេះ ប្រជាជន​នៅ​អ៊ឺ​រុ​ប​ជិត​កន្លះ​លាន​នាក់​បាន​ស្លាប់​ជា​រៀងរាល់ឆ្នាំ​ដោយសារ​ជំងឺ​នេះ​។


​ការអនុវត្តន៍​ទាំង​ប៉ុន្មាន​បានទទួល​ការចាប់អារម្មណ៍​ជាច្រើន ដូច្នេះ​លោក Jenner ក៏បាន​សំរេចចិត្ត​សាកល្បង​ធ្វើតេស្ត​គំនិត​របស់គាត់​។ ប៉ុន្តែ​ដើម្បី​ធ្វើតេស្ត​គំនិត​ទាំងនេះ គាត់​ត្រូវការ​អ្នកស្ម័គ្រចិត្ត​មួយចំនួន​។ អ្នកជំងឺ​របស់គាត់​ម្នាក់​ក្នុងចំណោម​អ្នកជំងឺ​ជាច្រើន​ទៀត​គឺជា​អ្នក​រឹត​យក​ទឹកដោះគោ​ម្នាក់​ឈ្មោះ Sarah Nelmes ដែលមាន​ជំងឺ​រោគ​គោ​នេះ​។ នៅ​ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ១៧៩៦ លោក Jenner ប្រមូលយក​វត្ថុ​រាវ​ដែល​ចេញ​មកពី​ពងបែក​របស់​អ្នកជំងឺ ហើយ​បា​នប​ញ្ជូ​លវា​ទៅក្នុង​ខ្លួន​របស់ James Phipps ដែល​ត្រូវជា​កូនប្រុស​របស់ អ្នក​ថែ​សួរ​ច្បារ​នៅផ្ទះ​របស់លោក Jenner ពី ឬ​បី​ខែក្រោយ​មក នៅ​ថ្ងៃទី​១ ខែ​កក្ត​ដា គាត់​បានធ្វើ​ឪ្យ​កុមារ​ម្នាក់​នោះ​កើត​ជំងឺ​រោគ​គោ​នោះដែរ​។

​វា​គឺជា​រឿង​ដ៍​គ្រោះថ្នាក់​ក្នុងការ​ធ្វើបែបនេះ ប៉ុន្តែ​កុមារ​ម្នាក់នេះ​នឹង​អាច​ប្រាប់​ពី​អាកា​រៈ និង​ដំណើរ​នៃ​ជំងឺ​នេះ ហើយ​គាត់​បាន​ក្លាយជា​អ្នកទទួលបាន​វ៉ាក់សាំង​មុនគេ​របស់​ពី​ភព​លោក ឈ្មោះថា Vacca ដែល​ក្នុង​ភាសាឡាតាំង​មានន័យថា "​គោ​"​។ 

ភាព​ប្រថុយប្រថាន​បាន​ក្លាយជា​បញ្ហា​ធំ ប៉ុន្តែ​លោក Jenner បាន​វាយ​តំលៃ​អំពី​ស្ថានភាព​អវិជ្ជមាន និង​វិជ្ជមាន ហើយ​បានដឹងថា​សក្តានុពល​ដែល​ទទួលបាន​គឺជា​ល​ទ្ឋ​ផល​ដែល​គួរ​ទុកចិត្តបាន​។​

​នៅពេលដែល​លោក Edward Jenner ចាប់ផ្តើម​ព្យាបាល​ប្រជាជន​ដោយ​ប្រើ​វ៉ាក់សាំង​រោគ​គោ​នៅក្នុង​វិធានការណ៍​សុខភាព គាត់​បានបញ្ចប់ និង​លុបបំបាត់ចោល​នូវ​មូលហេតុ​នៃ​ការស្លាប់​ប្រជាជន ១​ភាគ ៤​ក្នុង​ពិភពលោក​ដោយសារ​ជំងឺ​។​

​នៅ​ឆ្នាំ ១៧៩៨ លោក Jenner បាន​ផលិត​កូនសៀវភៅ​តូចៗ​និយាយ​អំពី​អត្ថប្រយោជន៍​នៃ​ថ្នាំ​បង្ការ ឬ​វ៉ាក់សាំង​។ ប៉ុន្តែ​វា​បាន​ចំណាយ​ជាង ៤០ ឆ្នាំ សម្រាប់​ឪ្យ​គាត់​ក្នុងការ​បញ្ចុះបញ្ចូល​រដ្ឋា​ភិ​បាល​ថា ថ្នាំ​បង្ការ​គឺជា​វិធី​ដែល​ឆ្ពោះទៅមុខ​។ 

នៅ​ឆ្នាំ ១៨៤០ អ្នកនយោបាយ​បានដឹង​ពី​សារៈសំខាន់​នៃ​ការសាកល្បង​ដ៏​ជោគជ័យ​របស់​គ្រូពេទ្យ ហើយ ២​ឆ្នាំ​ក្រោយមក ការព្យាបាល​ជំ​នឺ​អុតស្វាយ​លក្ខណៈសាមញ្ញ​ត្រូវបាន​ហាម​គាត់ ចំនែក​វ៉ាក់សាំង​បាន​ក្លាយជា​ថ្នាំ​បង្ការ​ចាំបាច់ និង​ស្របច្បាប់​។​

​លោក Jenner មិនដែល​បានដឹង​ពិត​ប្រា​កថា​តើ​វ៉ា​ក់​ស៊ាំ​របស់គាត់​ដំណើរការ​បែបណា​ទេ​នៅក្នុង​ខ្លួន​អ្នកជំងឺ ប៉ុន្តែ​គាត់​ដឹង​ច្បាស់​ថា ការស្រាវជ្រាវ​របស់គាត់​គឺមាន​សារៈសំខាន់ ដែល​ផ្តល់​ផលប្រយោជន៍​សំរាប់​ជីវិត​របស់​មនុស្ស​។​

​នៅក្នុង​ឆ្នាំ ១៩៨០ អង្គការ​សុខភាព​ពិភពលោក បានប្រកាសថា ជំងឺ​អុតធំ​ត្រូវបាន​ព្យាបាល​បាន​ទាំងស្រុង​។ បច្ចុប្បន្ននេះ ប្រជាជន​រាប់លាន​នាក់​នៅលើ​ពិភពលោក​ត្រូវបាន​ជួយសង្គ្រោះ​ពី​ការ​យារ​យី​របស់​ជំងឺ​ច្រើន​ប្រភេទ តាមរយៈ​ការចាក់​វ៉ាក់សាំង​៕

CEN

No comments:

Post a Comment

ភាព​ធន់​នៃ​ថ្នាំ​ផ្សះ​ (​ ស៊ាំថ្នាំផ្សះ)

តម្រូវការ​ថ្នាំ​ផ្សះ​មាន​ប្រសិទ្ធិភាព​បាន​ក្លាយ​ជា​ គឺ​ជា​អាទិភាព​​មួយ​​សម្រាប់​សុខភាពមនុស្ស​ទូទៅ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​​សន្និសីទ​អន្តរជា...