Tuesday, August 20, 2013

វិទ្យាល័យព្រះអង្គឌួង-Lycee Preah Ang Doung

ប្រវត្តិសង្ខេបរបស់វិទ្យាល័យព្រះអង្គឌួង


I-ស្ថានភាពទូទៅ​ របស់ វិទ្យាល័យព្រះអង្គឌួង ៖



១- ទីតាំងភូមិសាស្ដ្រ 

(ខ្លោងទ្វាវិទ្យាល័យព្រះអង្គឌួងជាប់និងផ្លូវជាតិលេខ១១)


នៅពេលគេចេញដំណើរពីភ្នំពេញ ដោយកាត់តាមអ្នកលឿងឆ្ពោះទៅកាន់ទីរួមខេត្ដព្រៃវែង
ជិតដល់ទីរួមខេត្ដ  ចំងាយពីរូបសំណាកនាងយួរគួរស្រូវដែលស្ថិតនៅខាង  ស្ដាំដៃ
ប្រហែល ១៣០ ម៉ែត្រ  គេនឹងឃើញក្លោងទ្វារធំមួយ  ដែលខាងលើមានសរសេរជាអក្សរ ធំៗនៅផ្នែកខាងលើថា“ វិទ្យាល័យព្រះអង្គឌួង និងមានអក្សរជាភាសាបារាំងនៅផ្នែក
ខាងក្រោមថា “Lyceé Preah Angdoung”    វិទ្យាល័យព្រះអង្គឌួង
មានផ្ទៃដីធំទូលាយ ហើយមានអាគារថ្មីចាស់ក្នុងនោះមានអាគារចំណាស់មួយដែលមាន
កំពស់ ២ជាន់ កសាងក្នុងរវាងឆ្នាំ ១៩៥៨។នៅក្នុងឆ្នាំ  ២០០៥ - ២០០៦ សាលាមានអាគារសិក្សាចំនួន អាគារ ការិយាល័យ   រោងជាង ១ បណ្ណាល័យ១។
ដើម្បីរួមចំណែកសម្រេចទិសដៅ"អប់រំសម្រាប់ទាំងអស់គ្នា "កន្លងមកក្រសួងបាន
សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី តាមរយៈគម្រោងអភិវឌ្ឍន៍អាស៊ី 
(EEQP II ADB.Loan:2122-CAM(SF)) សាងសង់នូវសាលា
មធ្យមសិក្សាធនធាននៅតាមរាជធានីខេត្តចំនួន១៨ខ្នង។ក្នុងឆ្នាំ២០០៨  សាលាបានទទួល
នូវការផ្ដល់នូវអាគារធនធាននេះមួយខ្នង ពីរជាន់ មាន១៥បន្ទប់  
វិទ្យាល័យព្រះអង្គឌួងជាវិទ្យាល័យមួយដែលធំជាងគេក្នុងខេត្ដមានទីតាំងស្ថិតនៅក្នុង 
ទឹកដីភូមិ ៣សង្កាត់កំពង់លាវ  ក្រុងព្រៃវែង  ខេត្ដព្រៃវែង  ហើយមានផ្ទៃដីសរុប ទំហំ 
៧២,១៨៨ m2 ដែលមានព្រំប្រទល់

-        ខាងលិច  ទល់នឹងសាលាគរុកោសល្យ និងវិក្រិតការ ហ៊ុនសែន ព្រៃវែង

-        ខាងកើត  ទល់នឹងផ្លូវក្រាលគ្រួសក្រហម

-        ខាងជើង  ទល់នឹងសាលាគរុកោសល្យ និងភូមិភាគ ហ៊ុនសែន ព្រៃវែង

-        ខាងត្បូង  ទល់នឹងផ្លូវជាតិលេខ ១១ 

    ខ-ឈ្មោះសាលាតាមរបបសង្គម ៖

ពីឆ្នាំ ១៩៥៥ - ១៩៥៧ សាលាមានឈ្មោះថា  អនុវិទ្យាល័យព្រៃវែង

ពីឆ្នាំ ១៩៥៧ - ១៩៦៣ សាលាមានឈ្មោះថា  អនុវិទ្យាល័យព្រះអង្គឌួង

ពីឆ្នាំ ១៩៦៣ - ១៩៧០  សាលាមានឈ្មោះថា  វិទ្យាល័យព្រះអង្គឌួង  ដោយមានរូបស្ដូបមួយតំកល់ បដិមាករ  ស្ដេចព្រះអង្គឌួង

ពីឆ្នាំ ១៩៧០ - ១៩៧៥  សាលាមានឈ្មោះថា      វិទ្យាល័យព្រៃវែង      ពេលនោះគេក៏បានបំផ្លាញ  រូបបដិមាករស្ដេចព្រះអង្គឌួងចោល

 ពីឆ្នាំ ១៩៧៥ - ១៩៧៩  សាលានេះបានក្លាយទៅជាមន្ទីរពេទ្យ  របស់ពួកប៉ុលពត

-  ពីឆ្នាំ ១៩៧៩ - ១៩៨០  សាលាបានក្លាយទៅជា  សាលានយោបាយ

-  ពីឆ្នាំ ១៩៨០ - ១៩៨៣  សាលាមានឈ្មោះថា  សាលាកម្រិតទី ព្រៃវែងក្រុង

-  ពីឆ្នាំ ១៩៨៣ - ១៩៨៤  សាលាមានឈ្មោះថា  សាលាកម្រិត - ព្រៃវែងក្រុង

ពីឆ្នាំ ១៩៩១ - ១៩៩៤   សាលាមានឈ្មោះថា  វិទ្យាល័យព្រៃវែងក្រុង

ពីឆ្នាំ ១៩៩៤ - ដល់បច្ចុប្បន្ន  សាលាមានឈ្មោះថា  វិទ្យាល័យព្រះអង្គឌួង 

    គ- សមាសភាពនាយកសាលាពីឆ្នាំ ១៩៥៥ រហូតដល់បច្ចុប្បន្ន ៖

 - ពីឆ្នាំ ១៩៥៥ ដល់ ១៩៥៨    លោក រ៉យដានញ៉ែល (ជនជាតិបារាំង) ជានាយកទី

-ពីឆ្នាំ ១៩៥៨ - ១៩៥៩  លោក ទេស  សាវុធ         ជានាយកទី

- ពីឆ្នាំ ១៩៥៩ - ១៩៦២  លោក កែប  ផន             ជានាយកទី

-ពីឆ្នាំ ១៩៦២ - ១៩៦៧  លោក កែវ  សុខន           ជានាយកទី

- ពីឆ្នាំ ១៩៦៧ - ១៩៦៨   លោក   ទីវ  អុល            ជានាយកទី

- ពីឆ្នាំ ១៩៦៨ - ១៩៦៩   លោក   សរ  សារុន        ជានាយកទី

- ពីឆ្នាំ ១៩៦៩ - ១៩៧០   លោក ប៉ោង  គីមសឿន  ជានាយកទី

- ពីឆ្នាំ ១៩៧០១៩៧៥ លោក សូរ  មួយឃៀង    ជានាយកទី

- ពីឆ្នាំ ១៩៧៥ - (ចុងឆ្នាំ) លោក អ៊ុក  កែវ              ជានាយកទី

- ពីឆ្នាំ ១៩៧៥ - ១៩៧៩  របបប្រល័យពូជសាសន៍  ប៉ុលពត

- ពីឆ្នាំ ១៩៨០ (ដើមឆ្នាំ លោក លី  ផូរ                 ជានាយកទី ១០

- ពីឆ្នាំ ១៩៨០ - ១៩៨១  លោក ប៉ុក  សារុន            ជានាយកទី ១១

- ពីឆ្នាំ ១៩៨១ - ១៩៨៤  លោក  លី  ផូរ                  ជានាយកទី ១២

- ពីឆ្នាំ ១៩៨៤ - ១៩៩៥  លោក ប៊ុន  សេង             ជានាយកទី ១៣

- ពីឆ្នាំ ១៩៩៥ - ២០០០  លោក អ៊ុក  ថូន              ជានាយកទី ១៤

- ពីឆ្នាំ ២០០០ - ២០០៣ លោក ឃួន  សុផល      ជានាយករងក្ដាប់រួមទី១៥

- ពីឆ្នាំ ២០០៣ - ២០០៨ លោកស្រី  ស៊ីប  វណ្ណេ  ជានាយិការក្ដាប់រួមទី១៦

-ពីឆ្នាំ ២០០៩បច្ចុបន្បន្ន    លោក សេង   លី       ជានាយកទី ១៧ 

          គ-ប្លង់វិទ្យាល័យព្រះអង្គឌួង




(ដកស្រង់ពី preahangdoung.blogspot.com )

No comments:

Post a Comment

ភាព​ធន់​នៃ​ថ្នាំ​ផ្សះ​ (​ ស៊ាំថ្នាំផ្សះ)

តម្រូវការ​ថ្នាំ​ផ្សះ​មាន​ប្រសិទ្ធិភាព​បាន​ក្លាយ​ជា​ គឺ​ជា​អាទិភាព​​មួយ​​សម្រាប់​សុខភាពមនុស្ស​ទូទៅ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​​សន្និសីទ​អន្តរជា...